សូមទំនាក់ទំនងយើងតាមរយៈអស័យដ្ឋាន ផ្ទៈលេខ ៖ :200Eo ផ្លូវ ព្រះសីហនុ ទូរស័ព្ទលេខ: 023 223 968 012 545 218                                                                      
 Can't read Khmer? download khmerunicode here
សូមស្វាគមន៏មកកាន់ទំព័រមេរៀន  

អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > សមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោគ

មាត្រា៥៨.-

  ​ ​ ​​​          ​ មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរគីៈ

     ១.-អង្គភាពនគរបាលចរាចណ៍ចាត់ចែងចរាចណ៍ឲ្យមានសណ្តាប់ធ្នាប់ល្អ

     ២.-ក្រុមត្រួតពិនិត្យចម្រុះ

មាត្រា៥៩.-ជនប្រព្រិត្តបទល្មើសមានសិទ្ធិប្តឹងតវ៉ាទៅតុលាការ

មាត្រា៦០.-ការឃាត់យានជំនេះដើម្បីត្រួតពិនិត្យនគរបាលចរាចរណ៍ត្រូវអនុវត្តដោយ

ជៀសវាងការធ្វើឲ្យស្ទះចរាចរណ៍ឬបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

មាត្រា៦១.-មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកប័ណ្ណបើកបរព្យួរទុកក្នុងរយះពេល

មិនលើសពីរ១ខែយ៉ាងយូរគិតទាំងការដកពិន្ទុដែលមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ

ចំពោះបទល្មើសណាមួយដូចខាងក្រោមៈ

      ១.-បើកបរខុសទិសចរាចណ៍ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញា

ហាមឃាត់។

     .-បើកបរដោយល្បឿនលើដ៤០គិឡូម៉ែត្រក្នុង១ម៉ោងពីល្បឿនដែលបាន

       កំណត់ក្នុងច្បាប់នេះ

 ​ ​   ​.-មិនគោរពសិទ្ធិអទិទេព។

      ៤.-មិនគោរពផ្លាកសញ្ញាឈប់​ឬភ្លើងសញ្ញាចរាចរណ៍ពណ៍ក្រហម ឬពណ៍ក្រ

ហមភ្លឹបភ្លែតៗ។

      ៥.-បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូរ។

           មន្ត្រីនគរបាលចរាចរណ៍មិនត្រូវដកហូតប័ណ្ណសម្គាល់យានយន្ត ឬប័ណ្ណបើក

បរនៅក្នុងករណីដែលពុំមានចែងក្នុងច្បាប់នេះឡើយ។

មាត្រា៦២.-ករណីមានគ្រោះថ្នាក់ចរាចរណ៍ការឃាត់យានជំនេះឬឃាត់ខ្លួនអ្នកបើក

បរដើម្បីសាកសួរជាសមត្ថកិច្ចរបស់មន្រី្តនគរបាលចរាចរណ៍។

មាត្រា៦៣.-បទល្មើសចរាចរណ៍ដែលត្រួវផ្តន្ទាទោសជាប់ព័ន្ធនាគារនិងផ្តន្ទាទោស

ពិន័យជាប្រាក់ជាសមត្ថកិច្ចរបស់តុលាការ។

មាត្រា៦៤.-បទល្មើសចរាចរណ៍ដែលមានលក្ខណះជាបទលហុដែលត្រូវផ្តន្ទាទោស

អន្តរការណ៍ជាសម្មកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍។

      មន្ត្រីនគរបាលចរាចណ៍មានសិទ្ធិសម្រុះសម្រួលក្នុងករណីមានគ្រោះថ្នាក់ដែល

បណ្តាលឲ្យសងតែសំណងខូចខាត។ បើសិនជាការសម្រុះសម្រួលមិនបានសម្រេច

មន្ត្រីនគរបាលចរាចណ៍ត្រូវបញ្ជូនសំណុំរឿងនេះទៅតុលាការ។

 

 

 

 

 

មាត្រា៦៥.-មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំណុំបែបបទប្តឹងទៅតុលាការចំពោះ

គ្រប់អ្នកបើកបរដែលប្រព្រិត្តបទល្មើសចរាចរណ៍ដើម្បីទុកប័ណ្ណបើកបរជាមោឃះ ឬ

ត្រូវព្យួរទុកប័ណ្ណបើកបរមួយរយះដូចខាងក្រោមៈ

      ១.-ការព្យួរប័ណ្ណបើកបរក្នុងរយះពេលមិនលើសពីរ១ឆ្នាំដោយគិតទាំងការដកពិន្ទុ

ដូចមានចែងក្ក្នុងមាត្រា៤៣នៃច្បាប់នេះ

      ក.បើកបរនៅពេលស្រវឹងដែលមានអត្រាជាតិអាល់គុលចាប់ពីរ០.៤០មិលីក្រាម

ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨ក្រាមក្នុងមួយលិត្រឈាមឡើងទៅឬស្ថិតក្រោមឥទ្ធិ

ពលគ្រឿងញៀនឬប្រកែកមិនព្រមឲ្យគេធ្វើការត្រួតពិនិត្យអាល់គុលឬគ្រឿងញៀន​។

            ​ខ.-រត់គេចខ្លួននៅពេលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

            គ.-មិនព្រមគោរពបញ្ជាឃាត់យានជំនិះប្រកែកមិនព្រមឲ្យយានជំនិះ។

            ឃ.-ប្រើបា្រស់ផ្លាកលេខប័ណ្ណសម្គាល់យានជំនិះ ឬលិខិតក្លែងក្លាយដើម្បីធ្វើ

ចរាចរណ៍។

      ២.-ការប្រកាសប័ណ្ណបើកបរជាមោឃះឬព្យួទុកមិនលើសពីរ២ឆ្នាំ។

           ក.-បើកបរមិនគោរពច្បាប់ចរាចរណ៍ហើយបង្ករឲ្យមនុស្សមានរបួសធ្ងន់ធ្ងរ

ដោយអចេតនា។

           ខ.-បើកបរមិនគោរពច្បាប់ចរាចរណ៍ហើយបង្ករមនុស្សស្លាប់ដោយអចេតនា។

           ក្នុងករណីអ្នកបើកបរបទល្មើស​ដែលមានចែងក្នុងចំណុច១និង២ប្រធានអង្គ

 ភាពនគរបាលចរាចរណ៍ខេត្តក្រុងមានសិទ្ធិព្យួរប័ណ្ណបើកបរដែលមានរយះពេលរហូត

ដល់១ឆ្នាំដើម្បីរង់ចាំតុលាការវិនិច្ឆ័យ។នៅពេលតុលាការសម្រេចរឿងក្តីជាស្ថាពររូចហើយសេក្តីសម្រេចខាងលើត្រូវជំនួសដោយសេក្តីសម្រេចរបស់សាលក្រមឬសាលដីកា។

មាត្រា៦៦.-មន្ត្រីនគរបាលចរាចរណ៍ត្រូវឃាត់យាន្តជំនិះមិនឲ្យធ្វើចរាចរណ៍ឬឃាំង

ទុកយានយន្តរហូតដល់បង់បា្រក់ពិន័យដើម្បីធ្វើកាពិន័យតាមករណីដែលអ្នកបើកបរ

បានប្រព្រិត្ត​ល្មើសនិងបទប្បញត្តចរាចរណ៍ដូចខាងក្រោមៈ

      ១.-យាន្តជំនិះដែលអ្នកបើកបរកំពុងស្ថិតក្នុងភាពស្រវឹងដែលមានអត្រាជាតិ

អាល់គុលចាប់ពីរ០.២៥មិលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៥ក្រាម

ក្នុងមួយលិត្រឈាមឡើងទៅឬស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន។

      ២.-យានជំនិះដែលអ្នកបើកបរប្រកែកមិនប្រកែកមិនឲ្យគេត្រួតពិនិត្យអត្រាជាតិ

អាល់គុលគ្រឿងញៀន។

      ៣.យានជំនិះដែលផ្ទុកទំនិញឬមនុស្សហួសកម្រិតកំណត់។

      ៤.-យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរឬមានប័ណ្ណបើកបរមិនត្រឹមត្រូវតាម

ប្រភេទយានជំនិះ។

      ៥.-យានជំនិះដែលមានលក្ខណះបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្ករគ្រោះថា្នក់

ចរាចេណ៍។

      ៦.-យានជំនិះដែលដែលមានផ្សែងខ្លាំងឬសំលេងខ្លាំងលើសពីរស្តង់ដាកំណត់ធ្វើ

ឲ្យរំខានដល់អ្នកប្រើបា្រស់ផ្លូវផ្សេងទៀតឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។

      ៧.-យានជំនិះដែលធ្វើចរាចរណ៍ដែលគ្មានផ្លាកលេខនិងប័ណ្ណសម្គាល់យានយន្ត

រឺលិខិតអនុញ្ញាតិផ្សេងៗដើម្បីធ្វើចរាចរណ៍។

      ៨.-យានជំនិះដែលផ្ទុកទំនិញឬអ្នកដំណើរនាំឲ្យបាំង ឬទើសទែងដល់អ្នកបើកបរ។

      ៩.-យានជំនិះដែលចតធ្វើឲ្យរំខានឬនាំឲ្យមានគ្រោះថ្នាក់ដល់យានដ៍ទៃ

      ១០.-យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពីរ៧២ម៉ោង។

      ១១.-ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខ័ណបច្ចេកទេស

តាមពេលកំណត់ឬមិនបានជួសជុលយានតាមពេលកំណត់របស់ក្រសួងសាធារណកា

និងដឹកជញ្ជូន។

មាត្រា៦៧.-មន្ត្រីនគរបាលចរាចរណ៍ត្រូវឃាត់យាន្តជំនិះដែលបង្ករគ្រោះថ្នាក់

ចរាចរណ៍ទុកនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីធ្វើការវិនិច្ឆ័យចំពោះ

អ្នកបើកបរដែលបានប្រើបា្រស់បទល្មើសចរាចរណ៍ដូចខាងក្រោមៈ

 

 ​​​     ១.-យានជំនិះដែលពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចណ៍។

      ២.-យានជំនិះដែលមានផ្លាកលេខឬប័ណ្ណសម្គាល់យានយន្តឬលិខិតអនុញ្ញាតិក្លែង

ក្លាយ។

      ៣.-យានជំនិះដែលផ្តុកទំនិញឬមនុស្សហួសកម្រិតកំណត់ទម្ងន់ហើយធ្វើឲ្យខូច

ហេដ្ធារចនាសម្ព័ន្តផ្លូវស្ពានជាក់ស្តែង។

មាត្រា៦៨.-រៀបចំបែបបទពិនិត្យអង្កេតកត់ត្រាបទល្មើស។                         

Up | Down | Top | Bottom
អានតែមេរៀន

ការិយាល័យកណ្ដាល :

ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។
ប្រអប់សំបុត្រលេខ ៖ 25452
ទូរសេ័ព្ទលេខ +855 98 883 333
អ៊ីម៉ែល info@daithomii.com.kh
វេបសាយ www.daithomii.com.kh

ការិយាល័យទំនាក់ទំនងមតិ :

ទស្សនាទំព័រសំណួរនិងចំលើយ
ប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ
ទូរស័ព្ទលេខ +855 98 883 333
អ៊ីម៉ែល feedback@daithomii.com.kh

ទំព័រ តភ្ចាប់:

​ភ្ចាប់ទៅកាន់ វិទ្យុយើង
ស្វែងរកប័ណ្ណបើកបរតាមID
មើលឈ្មោះប្រលង
Copyright © : Daithom Alright Reserved Designed by: CITA