សូមទំនាក់ទំនងយើងតាមរយៈអស័យដ្ឋាន ផ្ទៈលេខ ៖ :200Eo ផ្លូវ ព្រះសីហនុ ទូរស័ព្ទលេខ: 023 223 968 012 545 218                                                                      
 Can't read Khmer? download khmerunicode here
សូមស្វាគមន៏មកកាន់ទំព័រមេរៀន  

អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > ទោសប្បញ្ញត្តិ

មាត្រា៦៩.-អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងរដ្ធប្បវេណី

ចំពោះបទល្មើសដែលខ្លួនបានប្រពិត្តក្នុងការបើកបរយានជំនិះ។

           -ការរំលោភលើរាងកាយ កិតិ្តយសសេក្តីថ្លៃថ្នូរ និងសមត្ថកិច្ចភ្នាក់ងារបស់

នគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ចត្រូវទទួលទោសតាមច្បាប់។

មាត្រា៧០.-កម្មសិទ្ធករឬអ្នកគ្រប់គ្រងយានជំនិះគ្រប់ប្រភេទត្រូវទទួលខុសត្រូវលើ

ប្បវេណីក្នុងករណីមានគ្រោះថ្នាក់បណ្តាលឲ្យមានការខូចខាតដែលបង្ករឡើងដោយយានជំនិះដែលខ្លួនមានជាកម្មសិទ្ធឬគ្រប់គ្រង។

មាត្រា៧១.-គ្រប់បទល្មើសចរាចរណ៍ត្រូវបញ្ជូនទៅតុលាការលើកលែងតែបទល្មើស

មានលក្ខណះជាបទលហុដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ឬដែលមានចែងក្នុង

មាត្រា៦៤ឬអំពើល្មើសដែលទទួលការព្រមាន។

មាត្រា៧២.-មន្ត្រីភ្នាក់ងារនគរបាលដែលប្រើសិទ្ធអំណាចដោយរំលោភក្នុងករណីៈ

      -ដកហូតយកប័ណ្ណបើកបរ

      -ប័ណ្ណសម្គាល់យានយន្ត

      -ឃាត់ទុកយាន

      ត្រូវផ្តន្ទាទោស =៦ថ្ងៃ - ១ខែឬនិងពិន័យជាប្រាក់ា២៥.000៛- ២00.000៛។

      -ក្នុងករណីបង្ខំទារបា្រក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់ឬទទួលបា្រក់ដោយ

ប្រើបា្រស់សៀវភៅផាកពិន័យដែលលេខបញ្ជីមិនត្រឹមត្រូវ  ឬ មិនចេញបង្កាន់ដៃបា្រក់

ពិន័យ 

      -ផ្តន្ទាទោស = ១ឆ្នាំ-៣ឆ្នាំ

      -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។

-ចំពោះមន្ត្រីរាជការដល់ធ្វើការងារក្នុងការគ្រប់គ្រងសាលាបើកបរ ឬការងារចេញប័ណ្ណ

បើកបរការងារចុះបញ្ជីការចេញប័ណ្ណយានយន្តហើយដែលបានប្រព្រិត្តផ្ទុយនិងមាត្រា៤០មាត្រាឬ ៤៨នៃមាត្រានេះ។

           -ផ្តន្ទាទោស = ១ឆ្នាំ-៣ឆ្នាំ

           -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។

មាត្រា៧៣.-ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុកឬ ទុកជាមោឃះ ហើយសមីខ្លួនមិន

ព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំណត់។

           -ផ្តន្ទាទោស ពី ១ថ្ងៃ-៥ថ្ងៃ

           -ពិន័យជាបា្រក់ពី ៥.000៛-២៥.000 ៛។

មាត្រា៧៤.-ជនណាបើកបរដោលគ្មានប័ណ្ណបើកបរឬរយះពេលដែលប័ណ្ណបើកបរត្រូវ

បានដកហូតព្យួរទុកឬចាត់ទុកជាមោឃះ។

           -ផ្តន្ទាទោស ពី ៦ថ្ងៃ-១ខែ

           -ពិន័យជាបា្រក់ពី ២៥.000៛- ២00.000៛។

 

មាត្រា៧៥.-ជនណារារាំងការឃាត់យានជំនិះឬមិនព្រមបឈ្ឈប់យានជំនិះតាមការ

បញ្ជារបស់នគរបាលមានសមត្ថកិច្ចឬប្រកែកមិនព្រមឲ្យធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់

យានឬប្រកែកមិនព្រមដាក់​ខ្លួនធ្វើតេស្តពិនិត្យជាតិអាល់កុលឬគ្រឿងញៀន។

           -ផ្តន្ទាទោស ពី ៦ថ្ងៃ-១ខែ

           -ពិន័យជាបា្រក់ពី ២៥.000៛- ២00.000៛។

មាត្រា៧៦.-ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងមាន

ជាតិអាល់កុលចាប់ពី០.៤០មិលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨ក្រាមក្នុង

មួយលិត្រឈាមឡើងទៅ។

           -ផ្តន្ទាទោស ពី ៦ថ្ងៃ-៦ខែ

           -ពិន័យជាបា្រក់ពី ២៥.000៛- ១ .000.000៛។

មាត្រា៧៧.-ជនណាបានប្រើប្រាស់ប័ណ្ណបើកបរប័ណ្ណសម្គាល់យាន ផ្លាកលេខ

សម្គាល់យានឬ លិខិតអនុញ្ញាតិផ្សេងៗ ដោយដឹងថាជាវត្ថុក្លែងក្លាយ និង ជនក្លែង

ប័ណ្ណបើកបរសម្គាល់យានឬ លិខិតអនុញ្ញាតិផ្សេងៗ ដើម្បីចរាចរណ៍យាន។

           -ផ្តន្ទាទោស ពី ២ឆ្នាំ-៥ឆ្នាំ

           -ពិន័យជាបា្រក់ពី ៤.000.000៛- ១០.000.000៛។

    

 

 

 

 

មាត្រា៧៨.-ជនណាបានប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧសគ្គដល់ចរាចរណ៍

សាធារណះ។

           -ផ្តន្ទាទោស ពី ១ខែ - ១ឆ្នាំ

           -ពិន័យជាបា្រក់ពី ២00.000៛- ២.000.000៛។

មាត្រា៧៩.-ជនណាប្រើប្រាស់យានជំនិះដោយគ្មានប័ណ្ណសម្គាល់យាននិងគ្មានផ្លាក

លេខសម្គាល់យាន។

           -ផ្តន្ទាទោស ពី ៦ថ្ងៃ - ១ខែ

           -ពិន័យជាបា្រក់ពី ២៥.000៛-   ២00.000៛។

មាត្រា៨០.-ជនណាបើកបរបង្ករឲ្យមានរបួសដល់អ្នកដ៍ទៃដោយអចេតនាហើយ

បណ្តាលឲ្យមានអសមត្ថភាពធ្វើការងារស្មើរឬ លើសពី៨ថ្ងៃ។

           -ផ្តន្ទាទោស ពី ៦ថ្ងៃ - ១ឆ្នាំ

           -ពិន័យជាបា្រក់ពី ២៥.000៛- ២.000.000៛។

      ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា​​ ក្នុងករណីដែលការប្រព្រិត្តបទល្មើសស្ថិតក្នុង

ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមៈ

      ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬ​ មានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការ

កំណត់។

     

      ខ-ស្ថិតក្នុងស្ថានភាពស្រវឹ​ងដោយមានជាតិអាល់កុលចាប់ពី០.៤០មិលីក្រាម

ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨0ក្រាមក្នុងមួយលិត្រឈាមឡើងទៅ។

      គ-បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។

      ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រួវ។

មាត្រា៨១.-ជនណាបើកបរបង្ករឲ្យមានរបួសដល់អ្នកដ៍ទៃបណ្តាលឲ្យពិការអចិន្ត្រ៍

ដោយអចេតនា។

           -ផ្តន្ទាទោស ពី ១ឆ្នាំ-៣ឆ្នាំ

           -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។

     ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា​ក្នុងករណីដែលការប្រព្រិត្តបទល្មើសស្ថិតក្នុង

ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមៈ

           ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬ​មានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការ

កំណត់។

           ខ-ស្ថិតក្នុងស្ថានភាពស្រវឹ​ងដោយមានជាតិអាល់កុលចាប់ពី០.៤០មិលីក្រាម

ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨0ក្រាមក្នុងមួយលិត្រឈាមឡើងទៅ។

           គ-បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។

          ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួល

ខុសត្រួវ។

 

មាត្រា៨២.-ជនណាបើកបរដោយបង្ករឲ្យស្លាប់ដល់អ្នកដ៍ទៃដោយអចេតនា។

           -ផ្តន្ទាទោស ពី ១ឆ្នាំ-៣ឆ្នាំ

           -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។

      ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា​ក្នុងករណីដែលការប្រព្រិត្តបទល្មើសស្ថិតក្នុង

ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមៈ

           ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬ​មានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការ

កំណត់។

           ខ-ស្ថិតក្នុងស្ថានភាពស្រវឹ​ងដោយមានជាតិអាល់កុលចាប់ពី០.៤០មិលីក្រាម

ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨0ក្រាមក្នុងមួយលិត្រឈាមឡើងទៅ។

           គ-បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។

          ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួល

ខុសត្រួវ។

មាត្រា៨៣.-ជនណាបើកបរដោយបង្ករឲ្យអ្នកដ៍ទៃមានរបួសពីការឬ ត្រូវស្លាប់ដោយ

ចេតនាត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ័្ឌជាធរមាន។

មាត្រា៨៤.-កាសផ្ទុកទំនិញលើសកំណត់(រថយន្តដឹកទំនិញធុនធំ)។

មាត្រា៨៥.-ជនជាអណាព្យាបាលបណ្តាលឲ្យក្មេងមានអាយុតិចជាង៦ឆ្នាំដើរ

រហេតរហូតលើផ្លូវថ្នល់បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវផ្នែករដ្ធប្បវេណី។

មាត្រា៨៦.-ជនលែងសត្វដែលខ្លួនចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់បណ្តាឲ្យមាន

គ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវផ្នែករដ្ធប្បវេណី។

មាត្រា៨៧.-មន្ត្រីរាជកាដែលមិនបានអនុវត្តតាមមាត្រា៤៧នៃច្បាប់នេះត្រូវទទួល

ទ័ណ្ឌកម្មតាមច្បាប់រដ្ធបាល។

មាត្រា៨៧.-បទលហុមាន៤ថា្នក់គិតតាមចំនួនទឹកបា្រក់ពិន័យអន្តរការណ៍ដោយគិត

ទាំងការដកពិន្ទុដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះតាមកំរិតដូចខាងក្រោមៈ

      .បទលហុថ្នាក់លេខ១:

       ក-បើកបរដោយប្រើសញ្ញាសូរស៍ព្ទមិនត្រឹមត្រូវតាមបទប្បញ្ញត្តិ។

           ខ-បើកបរដោយមិនពាក់ខ្សែក្រវ៉ាត់ការពារ ឬមួកការពារសុវត្ថិភាព។

           គ-បើកបរដាក់ក្មេងតិចជាង១០ឆ្នាំជិះនៅកៅអីខាងមុខរថយន្តដោយគ្មាន

មនុស្សចាស់ការពារឬ ដោយគ្មានពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព។

           ឃ-អំពើរល្មើសនឹងចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩។

           ង-ឈប់ ឬ​ ចតដោយរំលោភ ឬរំខាន។

       ច-បើកបរដោយកុងទ័រល្បឿនមិនដំណើរការ។

           ឆ-បើកបរហួសល្បឿនកំណត់ ចាប់ពី ១ទៅ ១៩គីឡូម៉ែតក្នុង១ម៉ោង។

           ជ-ប្រើទូរស័ទ្ទគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ។

           ឈ-អំពើរល្មើសនឹងមាត្រា១៥។

           -ត្រូវពិន័យ      = ៣.០០០៛ (សំរាប់ម៉ូតូនិងយានយន្តកង់បី)

                                = ៥.០០០៛ (សំរាប់រថយន្តធុនស្រាល)

=scrolldoc.document.height*-1) scrolldoc.top-=10 temp=setTimeout("down()",50) } function clearup(){ if (window.temp2) clearInterval(temp2) } function cleardown(){ if (window.temp) clearInterval(temp) } Up | Down | Top | Bottom

អានតែមេរៀន

ការិយាល័យកណ្ដាល :

ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។
ប្រអប់សំបុត្រលេខ ៖ 25452
ទូរសេ័ព្ទលេខ +855 98 883 333
អ៊ីម៉ែល info@daithomii.com.kh
វេបសាយ www.daithomii.com.kh

ការិយាល័យទំនាក់ទំនងមតិ :

ទស្សនាទំព័រសំណួរនិងចំលើយ
ប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ
ទូរស័ព្ទលេខ +855 98 883 333
អ៊ីម៉ែល feedback@daithomii.com.kh

ទំព័រ តភ្ចាប់:

​ភ្ចាប់ទៅកាន់ វិទ្យុយើង
ស្វែងរកប័ណ្ណបើកបរតាមID
មើលឈ្មោះប្រលង
Copyright © : Daithom Alright Reserved Designed by: CITA