មាត្រា១. ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះមានវិសាលភាពគ្របដណ្តប់រាល់ការធ្វើ ចរាចរណ៍លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាច្រកកម្ពុជា។
មាត្រា២. ច្បាប់នេះមានគោលបំណងៈ
     - រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ដែលបើឲ្យ
     - ធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
     - ការពារអាយុជីវិតមនុស្ស សត្វ និង ការពារបរិស្ថាន
     - ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ទប់ស្កាត់ការប្រព្រឹត្តបទល្មើសដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់
មាត្រា៣. អ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវគោរពឲ្យបានត្រឹមត្រូវតាមបទបញ្ញាតិ ដែលមាន​ចែងក្នុងច្បាប់នេះ។
មាត្រា៤. 
     - ការបើកបរយាន្តជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវប្រកាន់ស្តាំ​ជានិច្ច។
     - គ្រប់យាន្តជំនិះដែលមានចរាចរណ៍នៅលើផ្លូវថ្នល់ត្រូវតែមានអ្នកបើកបរ។
មាត្រា៥. 
ក-ផ្លូវ ខ-ទ្រូវផ្លូវ គ-ចិញ្ចើមផ្លូវ ឃ-គន្លងផ្លូវ ង-ជាយទ្រូងផ្លូវ