មាត្រា១៧. ល្បឿនបើកបរៈ ១- ល្បឿនបើកបរសំរាប់យាន្តជំនិះទូទៅៈ ក-នៅក្នុងទីប្រជុំជនៈ - ល្បឿនអតិបរមា ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និង ត្រីចក្រយានយន្ត - ល្បឿនអតិបរមា៤០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តគ្រប់ប្រភេទ ខ-នៅក្រៅទីប្រជុំជនៈ - ល្បឿនអតិបរមា៦០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តគ្មានសណ្តោងរឺម៉ក - ល្បឿនអតិបរមា៧០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តដឹកទំនិញដែលមានទម្ងន់ >= ៣.៥តោន - ល្បឿនអតិបរមា៩០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តផ្សេងទៀត។ ២- ល្បឿនបើកបរសំរាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់ៈ ក-នៅក្នុងទីប្រជុំជនៈ - ល្បឿនអតិបរមា៣០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះទោចក្រយានយន្ត និត ត្រីចក្រយានយន្ត - ល្បឿនអតិបរមា៤០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តគ្រប់ប្រភេទ ខ-នៅក្រៅទីប្រជុំជនៈ - ល្បឿនអតិបរមា៦០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តុមានហ្វ្រាំង ABS - ល្បឿនអតិបរមា7០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តធំមានហ្វ្រាំង ABS. ៣-ល្បឿនមានសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថៈ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងចំពោះរថយន្តគ្រប់ប្រភេទ - យានយន្តមានអាទីភាពៈ មិនកំណត់ល្បឿន។ មាត្រា១៨. ការបន្ថយល្បឿន ការបើកបរត្រូវបន្ថយល្បឿនសមស្រប ក្នុងករណីដូចខាងក្រោមៈ ១-នៅពេលជៀសគ្នាលើផ្លូវចង្អៀត។ ២-នៅពេលជៀស ឬ ជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬរថយន្តដឹកជញ្ជូនកុមារដែលកំពុងឈប់ ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។ ៣-ពេលទៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។ ៤-នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់។ ៥-នៅពេលប្តូរទិសចរាចរណ៍។ ៦-នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។ ៧-នៅពេលជិតដល់ទូលខ្ពស់ ឬពេលចុះចំណត។ ៨-នៅពេលជៀស ឬជែង ក្បួនយានកំពុងឈប់ ឬនៅពេលជៀស ឬជែងក្បួនដង្ហែផ្សេងៗ។ ៩-នៅពេលមានវត្ថុច្រងេងច្រងាង ឬ មានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។ ១០-ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាអោយបន្ថយល្បឿន ឬសញ្ញាគ្រោះថ្នាក់។ ១១-កាលណាមានយានជំនិះរបស់នគរបាល យោធា ឬអាវុធហត្ថ យានពន្លត់អគ្គីភ័យ យានសង្រ្គោះ របស់មន្ទីពេទ្យ និងយានយន្តមានបន្លឺសូរស័ព្ទ ឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿនហើយបើកអែបមកខាងស្តាំ បើចាំបាត់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបានដើម្បីសំរូលអោយផ្លូវឲ្យយានទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព។ ១២-នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតនៅក្បែរផ្លូវមិនលើសពី ៥០ម៉ែត្រ។ មាត្រា ២៣. ការឆ្លងកាត់ផ្លូវរថភ្លើងៈ ១-អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។ ២-នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ឬបាំង អ្នកបើកបរមិនត្រូវបរចូលនៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។ ៣-នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង ពុំមានរបារ ឬរបាំង ឬផ្លាកសញ្ញា ឬភ្លើងសញ្ញា អ្វីទាំងអស់អ្នកបើកបរអាចបើកបរកាត់ទីនោះបាន លុះត្រាជឿជាក់ថាពុំមានរថភ្លើងណាមួយមកដល់ឡើយ។ ៤-នៅកន្លែងមានឆ្មាំ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំ ហើយមិនត្រូវបង្កឲ្យមានឧបសគ្គដល់ការបិតបើករបារ ឬរបាំងឡើយ។ ៥-កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវឈប់ជាបន្ទាន់ ដើម្បីធ្វើអោយរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ ត្រូវរកវិធីទប់់ស្កាត់ហ្វូងសត្វពាហនៈ កុំឲ្យឆ្លងកាត់ផ្លូវរថភ្លើងជាដាច់ខាត។ ៦-កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូប ត្រូវឈប់យ៉ាងតិច២ម៉ែត្រ ពីរបាំង ហើយបើគ្នានរបាំង មិនត្រូវឈប់តិចជាង ៥ម៉ែត្រ ពីផ្លូវរថភ្លើងឡើយ។ មាត្រា ២៤. ការឈប់ និងការចត នៅលើផ្លូវថ្នល់ៈ ១-គ្រប់យានជំនិះដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗ ដែលកំពង់ធ្វើចរាចរណ៍។ ២-នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ ឬចតតាមទិសដៅដែលខ្លួនកំពុងធ្វើចរាចរណ៍ដោយអនុវត្តន៍តាមបទប្បញ្ញត្តិដូចខាងក្រោមៈ -ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវ ចតឬឈប់ ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន -ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្តាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។ មាត្រា ២៦. ការផ្លាស់ប្តូរទិសដៅៈ - មុននឹងផ្លាស់ប្តូរទិសដៅនៃយានរបស់ខ្លួនដូចជា ក្នុងការបត់ឆ្វេង ឬបត់ស្តាំ ពេលប្តូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់ ឬចត អ្នកបើកបរត្រូវបន្ថយល្បឿន និងត្រូវជឿជាក់ជាមុនថាមិនបណ្តាលឲ្យមានគ្រោះថ្នាក់ ហើយត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដ៏ទៃ ដែលកំពុងប្រើប្រាស់ផ្លូវនោះដែរ។ - មុនពេលចេញដំណើរពីចំនត អ្នកបើកបរត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និង គ្រប់គ្រាន់ជា ដំណឹងដល់អ្នកដ៏ទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយត្រូវជឿជាក់ថាការចេញដំណើររបស់យានយន្ត គ្នានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ។ លើកលែងតែមានបញ្ជារបស់នគរបាលចរាចរណ៍ ឬគំនូសសញ្ញា ចរាចរណ៍នៅលើ ទ្រូងផ្លូវក្នុងការបត់ឆ្វេង បត់ស្តាំ បត់ត្រឡប់ក្រោយ ឬថយក្រោយអ្នកបើកបរត្រូវគោរពតាមការនែនាំដូចខាងក្រោមៈ ១-ការបត់ឆ្វេងៈ - មុននឹងធ្វើការបត់ឆ្វេង ត្រូវក្រឡេកមើលក្រោយតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ ខាងឆ្វេង ដើម្បីឲ្យដឹងទីតាំង និងចលនាចរាចរណ៍នៅពីខាងក្រោយ។ - ត្រូវធ្វើសញ្ញាប្តូរទិសទៅខាងឆ្វេងឲ្យបានចម្ងាយគ្រប់គ្រាន់ ពីកន្លែងដែលត្រូវបត់ និងបន្ថយល្បឿនហើយបើគ្មានឧបសគ្គអ្វីទេ ត្រូវបើអែបគំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។ - នៅពេលរៀបនឹងបត់ឆ្វេង ត្រូវមើលឆ្វេង ស្តាំ និងមើលឆ្វេងម្តងទៀត ពិសេសមើលចរាចរណ៍យានមកពីទិសផ្ទុយ។ បើផ្លូវទំនេរត្រូវបត់ដោយប្រុងប្រយ័ត្ន ពិសេសចំពោះថ្មើរជើងដែលកំពុងឆ្លងកាត់។ បើផ្លូវមិនទំនេរត្រូវរង់ចាំដោយទុកឲ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ និងមកពីទិសខាងស្តាំទៅមុន។ - ការបត់ឆ្វេងត្រូវធ្វើតាមបែបសៀរស្តាំ គឺបត់ពីក្រោយចរាចរណ៍យានមកពីទិសផ្ទុយ លើកលែងតែមានការណែនាំពីនគរបាលចរាចរណ៍។ មាត្រា ២៧. នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោមៈ ១-គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបនឹងឆ្ងកាត់នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។ ២-នៅត្រង់កន្លែងផ្លូវប្រសព្វ ឬនៅជិតកៀកផ្លូវប្រសព្វ អ្នកបើកបរត្រូវហាមឃាត់ ក្នុងការធ្វើឲ្យ អាក់ខាន ឬរាំងស្ទះដល់ថ្មើរជើង ដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ ទោះជាគ្មានគំនូសសញ្ញា សម្រាប់ថ្មើរជើងឆ្លងកាត់ក៏ដោយ។ ៣-ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលមានភ្លើងសញ្ញាចរាចរណ៍ ឬមានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ ទោះជាមានភ្លើងពណ៌បៃតង ឬ មានបញ្ជាភ្នាក់ងារឲ្យទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឲ្យរំខាន ឬធ្វើឲ្យស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់នៅលើគំនូសសញ្ញាថ្មើរជើងឆ្លងកាត់ឡើយ។ ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផ្សេងទៀត ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់ អ្នកបើកបរត្រូវបន្ថយល្បឿនបើចាំបាច់ត្រូវឈប់ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងឆ្លងកាត់រូចរាល់សិន។ ៤-ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលគ្មាន ភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នកបើកបរត្រូវបន្ថយល្បឿន ឬបើចាំបាច់ត្រូវឈប់ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងដែលកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់ទៅមុន។ |