មាត្រា ៤០. ការចេញប័ណ្ណបើកបរយានយន្ត
     -ជាសមត្ថកិច្ចរបស់ក្រសួង សាធារណៈ និងដឹកជញ្ជូន
     -ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា​មាន៥ ប្រភេទដូចខាងក្រោមៈ
ប្រភេទ កៈ សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមានៈ
     ក ១. សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់ ១២៥សង្ទីម៉ែត្រគូប។
     ក ២. សម្រាប់ទោចក្រយានយន្តដែលមាន​ទំហំស៊ីឡាំងលើសពី ១២៥សង្ទីម៉ែត្រគូប។
     -ទោចក្រយានយន្តមានសណ្តោង និង ត្រីចក្រយានយន្ត។
ប្រភេទ ខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។
     -រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣.៥ តោន។
     -រថយន្តក្នុងប្រភេទ នេះអាចសណ្តោងរឺម៉កដែលមានទម្ងន់សរុប អតិបរមាមិនលើសពី ០.៧៥តោន។
ប្រភេទ គ : សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣.៥តោន និងអាច​មានសណ្តោងរឺម៉ក ដែលមានទម្ងន់សរុបអតិបរមិនលើសពី ០.៧៥តោន។
ប្រភេទ ឃ : សម្រាប់រថយន្តដឹកអ្នកដំណើរ
     ឃ ១. សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ ដល់ ២០នាក់ ដោយមិនទាំងអ្នកបើកបរ និងអាចមានសណ្តោង​រឺម៉កដែល​មានទម្ងន់សរុបអតិបរមា​លើសពី ០.៧៥តោន។
     ឃ ២. សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី២០នាក់ ដោយគិតទាំងអ្នកបើកបរនិងអាច​មាន​​សណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០.៧៥តោន។
ប្រភេទ ង : សម្រាប់រថយន្តប្រភេទ និង មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុប​អតិបរមាលើសពី ០.៧៥តោន ត្រូវចែកជាបីប្រភេទ គឺប្រភេទ (ខ) ប្រភេទ (គ)​ និងប្រភេទ (ឃ)។

មាត្រា ៤១. ល័ក្ខខ័ណ្ណផ្សេងៗ ទាក់ទងនឹងប័ណ្ណបើកបរ ត្រូវកំណតដូចខាងក្រោម :
     ១. អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ។ ចំពោះជនពិការមាន​សិទ្ធិបើកបរយានយន្តពិសេស និងមានប័ណ្ណបើកបរដែលមានលក្ខណៈ​ពិសេសសម្រាប់តែ​ជនពិការ។
     ២. អ្នកកាន់ប័ណ្ណបើកបរ ត្រូវសុំបន្តសុពលភាពឲ្យបានមុនពេលកំណត់ដែលប័ណ្ណបើកបរ​អស់សុពលភាព។ ការមិនបានមកបន្តសុពលភាព ត្រូវទទូលការពិន័យតាមច្បាប់កំនត់។
៣.អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរដូចខាងក្រោមៈ
-អាយុ១៦ឆ្នាំយ៉ាងតិចចំពោះប្រភេទក១
-អាយុ១៨ឆ្នាំយ៉ាងតិចចំពោះប្រភេទក២និងខ
-អាយុ២២ឆ្នាំយ៉ាងតិចចំពោះប្រភេទគនិងឃ១
-អាយុ២៤ឆ្នាំយ៉ាងតិចចំពោះឃ២និងង
៤.ប័ណ្ណអ្នកបើកបរក២អាចបើកបរយាន្តយន្តប្រភេទក១បាន។
៥.អ្នកមានប័ណ្ណប្រភេទខអាចបើកបរយាន្តយន្តប្រភេទក១យានយន្តកសិកម្ម

មាត្រា៤៣. រយះពេលសុពលភាពនៃប័ណ្ណបើកបរមានដូចខាងក្រោមៈ

​    ១-ប័ណ្ណបើកបរប្រភេទនិងមានសុពលភាពរហូតដល់អ្នកកាន់បើកបរមានអាយុដល់១៦ឆ្នាំ ប៉ុន្តែត្រូវពិនិត្យសុខភាពនិងពន្យាប័ណ្ណបើកបរ រយះពេល

៥ឆ្នាំម្តង។

ប័ណ្ណបើកបរប្រភេទគឃនិងមានសុពលភាពរយះពេល៣ឆ្នាំ។ អ្នកបើកបរត្រូវ

ពន្យាសុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនក្នុងរយះពេល៣ឆ្នាំម្តង បន្ទាប់ពីរការ

ពិនិត្យសុខភាពដែលអនុញ្ញាតិឲបើកបរបាន។

      ៣-ចាប់ពីរអាយុ៦៤ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើបា្រស់ប័ណ្ណបើកបរគ្រប់

ប្រភេទត្រូវត្រួតពិនិត្យសុខភាព​២ឆ្នាំម្តងៗ រីឯសុពលភាពនៃប័ណ្ណបើកបរត្រូវ

ពន្យាពេល២ឆ្នាំម្តង។

មាត្រា៤៣.-គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពន្ទុសរុបចំនួន១២ពិន្ទុ។

មាត្រា៤៤.-ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ។

មាត្រា៤៥.-ជនបរទេសដែលមានបំណងបើកបរនៅប្ររាជាណាចក្រកម្ពុជាៈ

មាត្រា៤៦.-សាលាបង្រៀនបើកបរយាន្តយន្ត

មាត្រា៤៧.-កាចុះបញ្ជីរគ្រប់គ្រងយាន្តយន្ត

មាត្រា៤៨.-ការត្រួតពិនិត្យលក្ខណះបច្ចេកទេស

      សុពលភាពវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្តត្រូវកំណត់ដូច

ខាងក្រោមៈ

១-រថយន្តធុនទេសចណ៍ថ្មីដែលមិនទាន់ប្រើបា្រស់ត្រូវមកទទួលយកវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្តលើកទី១ដែលមានសុពលភាព៤ឆ្នាំ។បន្ទាប់មក ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណះបច្ចេកទេសរៀងរាល់២ឆ្នាំម្តង។

 

២-រថយន្តធុនទេសចរណ៍ចាស់ដែលបានប្រើបា្រស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យ

លក្ខណះបច្ចេកទេសរៀងរាល់២ឆ្នាំម្តង។

មាត្រា៤៩.-ការគ្រប់គ្រងយានដ្ធានជួសជុលនិងយានដ្ធានកែឆ្នៃតម្លើងយានយន្ត។

មាត្រា៥០.-ការគ្រប់គ្រងការដឹកជញ្ជូន។

មាត្រា៥១.-ការធ្វើអាជីវកម្មដឹកជញ្ជូន។

មាត្រា៥២.-លិខិតស្នាមសំរាប់ធ្វើចរាចរណ៍យាន្ត

មាត្រា៥៣.-ការរៀបចំផ្ទុកទំនិញនិងមនុស្ស។

មាត្រា៥៤.-ការកំណត់ទំងន់សរុបអតិបរមារបស់យានយន្ត។

មាត្រា៥៥.ការកំណត់បង់ប្រាក់សំរាប់ថ្លៃសេវាផ្សេងៗ។