|
ទំព័រពាក់ព័ន្ធ ៖ | អំពីយើង ៖ | |||||
|
I- ឯកសារប្រវត្តិដៃធំ II កាលពីទស្សវត្យទី ៩០ មានប្តីប្រពន្ធមួយគូរគាត់
បានធ្វើតំណើរដោយប្រើ
មធ្យោបាយម៉តូ បើកបរកាត់ផ្លូវសហព័ន្ធឬស្សី។ ពួកគាត់បានជួបគ្រោះថ្នាក់ចរាចរ ដ៏ធំមួយ កើតឡើងនៅលើផ្លូវនោះ ពេលនោះគាត់ក៏មានគំនិតមួយ ពីគ្រោះយោ បល់ពីរនាក់ប្តីប្រពន្ធថា: ដោយសារប្រទេសកម្ពុជាយើង ទើបរួចផុតពីរបបប្រល័យពួជសាសន៏ប៉ុលពត ប្រជាជនច្រើនលាននាក់ បានបាត់បង់ជីវិត រួមទាំងនាក់ចេះដឹងជាច្រើននាក់ផង ដូចនោះការបណ្តុះបណ្តាលធនធាន ដែលនៅសល់ គឺសំខាន់ណាស់សម្រាប់ជ្រោងប្រទេសជាតិក្នុងការអភិវឌ្ឍន៍ឡើងវិញ។ ដោយប្តីគាត់ជាមន្ត្រីរាជការ នៅក្រសួងសារធារការ និង ដឹកជញ្ជូន និងមាន បទពិសោធន៏បើកបរតាំងពីសង្គមរាស្រ្តនិយមមកម្លេះ រហូតដល់ឆ្នាំ ១៩៨០ ទៅ ១៩៩៤ គាត់ជាមន្ត្រីរាជការ បើកឡានអ្នកដំណើរ ក្នុងកងដឹកជញ្ជូនទៀតផង។ ដូចនេះគាត់ក៏បាន ពិភាក្សារជាមួយប្រពន្ធ ក្នុងការបើកសាលាបង្រៀនបើកបរ រថយន្តដើម្បីផ្តល់ចំណេះដឹង ផ្នែកច្បាប់ចរាចរ និង ជំនាញបើកបរដល់ប្រជាជន ខ្មែរដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរក្នុងសង្គម។ ពេលចាប់ផ្តើមបើកសាលា ពួកគាត់ក៏នឹកឃើញដល់លោកគ្រូបង្រៀនបើក ឡានរបស់គាត់កាលពីទស្សវត្តទី ៦០ ដោយសារលោកតាមានដៃមួយចំហៀងធំ លោកតាក៏ដាក់សាលាបើកបរលោកតាថា " សាលាបង្រៀនដៃធំ II " ពេលនៅ សម័យនោះ សាលារបស់លោកតាមានឈ្មោះជាខ្លាំង ដោយសារលោកតា មានបទពិសោធន៏ក្នុងការនបើកបរនិងមានជំនាញពិតប្រាកដជាពិសេស លោកតាចិត្តល្អ បង្រៀនបន្ថែមដល់សិស្ស រហូតមិនដែលខាន។ ដូចនោះដើម្បីនឹកគុណដល់លោកគ្រូ ដែលផ្តល់ចំណេះដឹងដល់យើង ពេលចាប់ ផ្តើមបើកសាលាបង្រៀនបើកបរនៅសម័យថ្មីនេះ ពួកគាត់ក៏បានដាក់ ឈ្មោះថា " សាលាបើកបរដៃធំ II " ដែលតំណាងអោយដៃធំ ជំនាន់ទី ២ ប្រៀបដូចជា ព្រះបាទជ័យវរ្ម័នទី ៧ ដែលបន្តស្នាដៃកសាង ប្រទេសបន្ទាប់ពី ព្រះបាទជ័យវរ្ម័ន នោះដែរ។ |
|||||
ការិយាល័យកណ្ដាល :ផ្ទះលេខ 209 ផ្លូវ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។ប្រអប់សំបុត្រលេខ ៖ 25452 ទូរសេ័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] វេបសាយ www.daithomii.com.kh ការិយាល័យទំនាក់ទំនងមតិ :ទស្សនាទំព័រសំណួរនិងចំលើយប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ ទូរស័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] | ||||||
|
||||||
Copyright © : Daithom Alright Reserved Designed by: CITA |