សូមទំនាក់ទំនងយើងតាមរយៈអស័យដ្ឋាន ផ្ទៈលេខ ៖ :200Eo ផ្លូវ ព្រះសីហនុ ទូរស័ព្ទលេខ: 023 223 968 012 545 218                                                                      
ទំព័រពាក់ព័ន្ធ ៖     អំពីយើង ៖  

I- ឯកសារប្រវត្តិដៃធំ​ II

        កាលពីទស្សវត្យទី​ ៩០ មានប្តីប្រពន្ធមួយគូរគាត់​ បានធ្វើតំណើរដោយប្រើ
មធ្យោបាយម៉តូ បើកបរកាត់ផ្លូវសហព័ន្ធឬស្សី។ ពួកគាត់​បានជួបគ្រោះថ្នាក់ចរាចរ
ដ៏ធំ​មួយ កើតឡើងនៅលើផ្លូវនោះ ពេលនោះគាត់ក៏មានគំនិតមួយ ពីគ្រោះយោ
បល់ពីរនាក់ប្តីប្រពន្ធថា:
      ដោយសារប្រទេសកម្ពុជាយើង ទើបរួចផុតពីរបបប្រល័យពួជសាសន៏​ប៉ុលពត ប្រជាជនច្រើនលាននាក់​ បានបាត់បង់ជីវិត ​ រួមទាំងនាក់ចេះដឹង​ជាច្រើន​នាក់​​​ផង  ដូចនោះការបណ្តុះបណ្តាលធនធាន ដែលនៅសល់  គឺសំខាន់ណាស់​សម្រាប់ជ្រោងប្រទេសជាតិក្នុងការអភិវឌ្ឍន៍ឡើងវិញ។
       ដោយប្តីគាត់ជាមន្ត្រីរាជការ  នៅក្រសួងសារធារការ និង​ ដឹកជញ្ជូន និងមាន
បទពិសោធន៏បើកបរតាំងពីសង្គមរាស្រ្តនិយមមកម្លេះ  រហូតដល់ឆ្នាំ ១៩៨០​ ទៅ ១៩៩៤ គាត់ជាមន្ត្រីរាជការ បើកឡានអ្នកដំណើរ  ក្នុងកងដឹកជញ្ជូនទៀតផង។
ដូចនេះគាត់ក៏បាន ពិភាក្សារជាមួយប្រពន្ធ ក្នុងការបើកសាលាបង្រៀនបើកបរ
រថយន្តដើម្បីផ្តល់ចំណេះដឹង  ផ្នែកច្បាប់​ចរាចរ និង ជំនាញបើកបរដល់ប្រជាជន
ខ្មែរដើម្បីជួយកាត់បន្ថយ  គ្រោះថ្នាក់ចរាចរក្នុងសង្គម។
      ពេលចាប់ផ្តើមបើកសាលា  ពួកគាត់ក៏នឹកឃើញដល់លោកគ្រូបង្រៀនបើក
ឡានរបស់គាត់កាលពីទស្សវត្តទី ៦០ ដោយសារលោកតាមានដៃមួយចំហៀងធំ លោកតាក៏ដាក់សាលាបើកបរលោកតាថា " សាលាបង្រៀនដៃធំ II ​"​​  ពេលនៅ
សម័យនោះ  សាលារបស់លោកតាមានឈ្មោះជាខ្លាំង  ដោយសារលោកតា
មានបទពិសោធន៏ក្នុងការនបើកបរនិងមានជំនាញពិតប្រាកដជាពិសេស
លោកតាចិត្តល្អ  បង្រៀនបន្ថែមដល់សិស្ស  រហូតមិនដែលខាន។
ដូចនោះដើម្បីនឹកគុណដល់លោកគ្រូ  ដែលផ្តល់ចំណេះដឹងដល់យើង ពេលចាប់
ផ្តើមបើកសាលាបង្រៀនបើកបរនៅសម័យថ្មីនេះ   ពួកគាត់ក៏បានដាក់
ឈ្មោះថា  " សាលាបើកបរដៃធំ II​ " ដែលតំណាងអោយដៃធំ ជំនាន់ទី​ ២  ប្រៀបដូចជា  ព្រះបាទជ័យវរ្ម័នទី ៧ ដែលបន្ត​ស្នាដៃកសាង ប្រទេសបន្ទាប់ពី ព្រះបាទជ័យវរ្ម័ន នោះដែរ។

Up | Down | Top | Bottom
 

ការិយាល័យកណ្ដាល :

ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។
ប្រអប់សំបុត្រលេខ ៖ 25452
ទូរសេ័ព្ទលេខ +855 98 883 333
អ៊ីម៉ែល [email protected]
វេបសាយ www.daithomii.com.kh

ការិយាល័យទំនាក់ទំនងមតិ :

ទស្សនាទំព័រសំណួរនិងចំលើយ
ប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ
ទូរស័ព្ទលេខ +855 98 883 333
អ៊ីម៉ែល [email protected]

ទំព័រ តភ្ចាប់:

​ភ្ចាប់ទៅកាន់ វិទ្យុយើង
ស្វែងរកប័ណ្ណបើកបរតាមID
មើលឈ្មោះប្រលង
Copyright © : Daithom Alright Reserved Designed by: CITA