កាលពីទស្សវត្យទី ៩០ មានប្តីប្រពន្ធមួយគូរគាត់បានធ្វើតំណើរដោយប្រើ
មធ្យោបាយម៉តូ បើកបរកាត់ផ្លូវសហព័ន្ធឬស្សី។ ពួកគាត់បានជួបគ្រោះថ្នាក់ចរាចរ
ដ៏ធំមួយ កើតឡើងនៅលើផ្លូវនោះ ពេលនោះគាត់ក៏មានគំនិតមួយ ពីគ្រោះយោ
បល់ពីរនាក់ប្តីប្រពន្ធថា:
ដោយសារប្រទេសកម្ពុជាយើង ទើបរួចផុតពីរបបប្រល័យពួជសាសន៏ប៉ុលពត ប្រជាជនច្រើនលាននាក់ បានបាត់បង់ជីវិត រួមទាំងនាក់ចេះដឹងជាច្រើននាក់ផង ដូចនោះការបណ្តុះបណ្តាលធនធាន ដែលនៅសល់ គឺសំខាន់ណាស់សម្រាប់ជ្រោងប្រទេសជាតិក្នុងការអភិវឌ្ឍន៍ឡើងវិញ។
ដោយប្តីគាត់ជាមន្ត្រីរាជការ នៅក្រសួងសារធារការ និង ដឹកជញ្ជូន និងមាន
បទពិសោធន៏បើកបរតាំងពីសង្គមរាស្រ្តនិយមមកម្លេះ រហូតដល់ឆ្នាំ ១៩៨០ ទៅ ១៩៩៤ គាត់ជាមន្ត្រីរាជការ បើកឡានអ្នកដំណើរ ក្នុងកងដឹកជញ្ជូនទៀតផង។
ដូចនេះគាត់ក៏បាន ពិភាក្សារជាមួយប្រពន្ធ ក្នុងការបើកសាលាបង្រៀនបើកបរ
រថយន្តដើម្បីផ្តល់ចំណេះដឹង ផ្នែកច្បាប់ចរាចរ និង ជំនាញបើកបរដល់ប្រជាជន
ខ្មែរដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរក្នុងសង្គម។
ពេលចាប់ផ្តើមបើកសាលា ពួកគាត់ក៏នឹកឃើញដល់លោកគ្រូបង្រៀនបើក
ឡានរបស់គាត់កាលពីទស្សវត្តទី ៦០ ដោយសារលោកតាមានដៃមួយចំហៀងធំ លោកតាក៏ដាក់សាលាបើកបរលោកតាថា " សាលាបង្រៀនដៃធំ II " ពេលនៅ
សម័យនោះ សាលារបស់លោកតាមានឈ្មោះជាខ្លាំង ដោយសារលោកតា
មានបទពិសោធន៏ក្នុងការនបើកបរនិងមានជំនាញពិតប្រាកដជាពិសេស
លោកតាចិត្តល្អ បង្រៀនបន្ថែមដល់សិស្ស រហូតមិនដែលខាន។
ដូចនោះដើម្បីនឹកគុណដល់លោកគ្រូ ដែលផ្តល់ចំណេះដឹងដល់យើង ពេលចាប់
ផ្តើមបើកសាលាបង្រៀនបើកបរនៅសម័យថ្មីនេះ ពួកគាត់ក៏បានដាក់
ឈ្មោះថា " សាលាបើកបរដៃធំ II " ដែលតំណាងអោយដៃធំ ជំនាន់ទី ២ ប្រៀបដូចជា ព្រះបាទជ័យវរ្ម័នទី ៧ ដែលបន្តស្នាដៃកសាង ប្រទេសបន្ទាប់ពី ព្រះបាទជ័យវរ្ម័ន នោះដែរ។