ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន
+85598883333
[email protected]
Khmer English
  • ទំព័រដើម
  • មេរៀន
  • វិញ្ញាសារប្រតិបត្តិ
  • អំពីយើង
  • ទំនាក់ទំនងយើង
  • រូបភាព & វីដេអូ

កម្រងរូបភាព & វីដេអូ

រូបភាព វីដេអូ

កាលពីទស្សវត្យទី​ ៩០ មានប្តីប្រពន្ធមួយគូរគាត់​បានធ្វើតំណើរដោយប្រើមធ្យោបាយម៉តូ បើកបរកាត់ផ្លូវសហព័ន្ធឬស្សី។ ពួកគាត់​បានជួបគ្រោះថ្នាក់ចរាចរដ៏ធំ​មួយ កើតឡើងនៅលើផ្លូវនោះ ពេលនោះគាត់ក៏មានគំនិតមួយ ពីគ្រោះយោបល់ពីរនាក់ប្តីប្រពន្ធថា:      ដោយសារប្រទេសកម្ពុជាយើង ទើបរួចផុតពីរបបប្រល័យពួជសាសន៏​ប៉ុលពត ប្រជាជនច្រើនលាននាក់​ បានបាត់បង់ជីវិត​ រួមទាំងនាក់ចេះដឹង​ជាច្រើន​នាក់​​​ផង  ដូចនោះការបណ្តុះបណ្តាលធនធាន ដែលនៅសល់  គឺសំខាន់ណាស់​សម្រាប់ជ្រោងប្រទេសជាតិក្នុងការអភិវឌ្ឍន៍ឡើងវិញ។       ដោយប្តីគាត់ជាមន្ត្រីរាជការ  នៅក្រសួងសារធារការ និង​ ដឹកជញ្ជូន និងមានបទពិសោធន៏បើកបរតាំងពីសង្គមរាស្រ្តនិយមមកម្លេះ  រហូតដល់ឆ្នាំ ១៩៨០​ ទៅ ១៩៩៤ គាត់ជាមន្ត្រីរាជការ បើកឡានអ្នកដំណើរ  ក្នុងកងដឹកជញ្ជូនទៀតផង។ដូចនេះគាត់ក៏បាន ពិភាក្សារជាមួយប្រពន្ធ ក្នុងការបើកសាលាបង្រៀនបើកបររថយន្តដើម្បីផ្តល់ចំណេះដឹង  ផ្នែកច្បាប់​ចរាចរ និង ជំនាញបើកបរដល់ប្រជាជនខ្មែរដើម្បីជួយកាត់បន្ថយ  គ្រោះថ្នាក់ចរាចរក្នុងសង្គម។      ពេលចាប់ផ្តើមបើកសាលា  ពួកគាត់ក៏នឹកឃើញដល់លោកគ្រូបង្រៀនបើកឡានរបស់គាត់កាលពីទស្សវត្តទី ៦០ ដោយសារលោកតាមានដៃមួយចំហៀងធំ លោកតាក៏ដាក់សាលាបើកបរលោកតាថា " សាលាបង្រៀនដៃធំ II ​"​​  ពេលនៅសម័យនោះ  សាលារបស់លោកតាមានឈ្មោះជាខ្លាំង  ដោយសារលោកតាមានបទពិសោធន៏ក្នុងការនបើកបរនិងមានជំនាញពិតប្រាកដជាពិសេសលោកតាចិត្តល្អ  បង្រៀនបន្ថែមដល់សិស្ស  រហូតមិនដែលខាន។ដូចនោះដើម្បីនឹកគុណដល់លោកគ្រូ  ដែលផ្តល់ចំណេះដឹងដល់យើង ពេលចាប់ផ្តើមបើកសាលាបង្រៀនបើកបរនៅសម័យថ្មីនេះ   ពួកគាត់ក៏បានដាក់ឈ្មោះថា  " សាលាបើកបរដៃធំ II​ " ដែលតំណាងអោយដៃធំ ជំនាន់ទី​ ២  ប្រៀបដូចជា  ព្រះបាទជ័យវរ្ម័នទី ៧ ដែលបន្ត​ស្នាដៃកសាង ប្រទេសបន្ទាប់ពី ព្រះបាទជ័យវរ្ម័ន នោះដែរ។

អានបន្ត >

ការិយាល័យកណ្តាល

ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន លេខទូរស័ព្ទ: +85598883333 អ៊ីម៊ែល: [email protected] វេបសាយ: www.daithomii.com.kh

ទំនាក់ទំនងផ្តល់មតិ

ប្រសិនបើអ្នកមានសំណួរ ឬមតិយោបលផ្សេងៗ លេខទូរស័ព្ទ: +85598883333 អ៊ីម៊ែល: [email protected]
© 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ ដៃធំ II សាលាបង្រៀនបើកបររថយន្ត