|
Can't read Khmer? download khmerunicode here |
|||
សូមស្វាគមន៏មកកាន់ទំព័រមេរៀន | |||
អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > សមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ
មាត្រា៥៨.- មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរគីៈ ១.-អង្គភាពនគរបាលចរាចណ៍ចាត់ចែងចរាចណ៍ឲ្យមានសណ្តាប់ធ្នាប់ល្អ ២.-ក្រុមត្រួតពិនិត្យចម្រុះ មាត្រា៥៩.-ជនប្រព្រិត្តបទល្មើសមានសិទ្ធិប្តឹងតវ៉ាទៅតុលាការ មាត្រា៦០.-ការឃាត់យានជំនេះដើម្បីត្រួតពិនិត្យនគរបាលចរាចរណ៍ត្រូវអនុវត្តដោយ ជៀសវាងការធ្វើឲ្យស្ទះចរាចរណ៍ឬបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ មាត្រា៦១.-មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកប័ណ្ណបើកបរព្យួរទុកក្នុងរយះពេល មិនលើសពីរ១ខែយ៉ាងយូរគិតទាំងការដកពិន្ទុដែលមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ ចំពោះបទល្មើសណាមួយដូចខាងក្រោមៈ ១.-បើកបរខុសទិសចរាចណ៍ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញា ហាមឃាត់។ ២.-បើកបរដោយល្បឿនលើដ៤០គិឡូម៉ែត្រក្នុង១ម៉ោងពីល្បឿនដែលបាន កំណត់ក្នុងច្បាប់នេះ ៣.-មិនគោរពសិទ្ធិអទិទេព។ ៤.-មិនគោរពផ្លាកសញ្ញាឈប់ឬភ្លើងសញ្ញាចរាចរណ៍ពណ៍ក្រហម ឬពណ៍ក្រ ហមភ្លឹបភ្លែតៗ។ ៥.-បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូរ។ មន្ត្រីនគរបាលចរាចរណ៍មិនត្រូវដកហូតប័ណ្ណសម្គាល់យានយន្ត ឬប័ណ្ណបើក បរនៅក្នុងករណីដែលពុំមានចែងក្នុងច្បាប់នេះឡើយ។ មាត្រា៦២.-ករណីមានគ្រោះថ្នាក់ចរាចរណ៍ការឃាត់យានជំនេះឬឃាត់ខ្លួនអ្នកបើក បរដើម្បីសាកសួរជាសមត្ថកិច្ចរបស់មន្រី្តនគរបាលចរាចរណ៍។ មាត្រា៦៣.-បទល្មើសចរាចរណ៍ដែលត្រួវផ្តន្ទាទោសជាប់ព័ន្ធនាគារនិងផ្តន្ទាទោស ពិន័យជាប្រាក់ជាសមត្ថកិច្ចរបស់តុលាការ។ មាត្រា៦៤.-បទល្មើសចរាចរណ៍ដែលមានលក្ខណះជាបទលហុដែលត្រូវផ្តន្ទាទោស អន្តរការណ៍ជាសម្មកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍។ មន្ត្រីនគរបាលចរាចណ៍មានសិទ្ធិសម្រុះសម្រួលក្នុងករណីមានគ្រោះថ្នាក់ដែល បណ្តាលឲ្យសងតែសំណងខូចខាត។ បើសិនជាការសម្រុះសម្រួលមិនបានសម្រេច មន្ត្រីនគរបាលចរាចណ៍ត្រូវបញ្ជូនសំណុំរឿងនេះទៅតុលាការ។
មាត្រា៦៥.-មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំណុំបែបបទប្តឹងទៅតុលាការចំពោះ គ្រប់អ្នកបើកបរដែលប្រព្រិត្តបទល្មើសចរាចរណ៍ដើម្បីទុកប័ណ្ណបើកបរជាមោឃះ ឬ ត្រូវព្យួរទុកប័ណ្ណបើកបរមួយរយះដូចខាងក្រោមៈ ១.-ការព្យួរប័ណ្ណបើកបរក្នុងរយះពេលមិនលើសពីរ១ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្ក្នុងមាត្រា៤៣នៃច្បាប់នេះ៖ ក.បើកបរនៅពេលស្រវឹងដែលមានអត្រាជាតិអាល់គុលចាប់ពីរ០.៤០មិលីក្រាម ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨ក្រាមក្នុងមួយលិត្រឈាមឡើងទៅឬស្ថិតក្រោមឥទ្ធិ ពលគ្រឿងញៀនឬប្រកែកមិនព្រមឲ្យគេធ្វើការត្រួតពិនិត្យអាល់គុលឬគ្រឿងញៀន។ ខ.-រត់គេចខ្លួននៅពេលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ គ.-មិនព្រមគោរពបញ្ជាឃាត់យានជំនិះប្រកែកមិនព្រមឲ្យយានជំនិះ។ ឃ.-ប្រើបា្រស់ផ្លាកលេខប័ណ្ណសម្គាល់យានជំនិះ ឬលិខិតក្លែងក្លាយដើម្បីធ្វើ ចរាចរណ៍។ ២.-ការប្រកាសប័ណ្ណបើកបរជាមោឃះឬព្យួទុកមិនលើសពីរ២ឆ្នាំ។ ក.-បើកបរមិនគោរពច្បាប់ចរាចរណ៍ហើយបង្ករឲ្យមនុស្សមានរបួសធ្ងន់ធ្ងរ ដោយអចេតនា។ ខ.-បើកបរមិនគោរពច្បាប់ចរាចរណ៍ហើយបង្ករមនុស្សស្លាប់ដោយអចេតនា។ ក្នុងករណីអ្នកបើកបរបទល្មើសដែលមានចែងក្នុងចំណុច១និង២ប្រធានអង្គ ភាពនគរបាលចរាចរណ៍ខេត្តក្រុងមានសិទ្ធិព្យួរប័ណ្ណបើកបរដែលមានរយះពេលរហូត ដល់១ឆ្នាំដើម្បីរង់ចាំតុលាការវិនិច្ឆ័យ។នៅពេលតុលាការសម្រេចរឿងក្តីជាស្ថាពររូចហើយសេក្តីសម្រេចខាងលើត្រូវជំនួសដោយសេក្តីសម្រេចរបស់សាលក្រមឬសាលដីកា។ មាត្រា៦៦.-មន្ត្រីនគរបាលចរាចរណ៍ត្រូវឃាត់យាន្តជំនិះមិនឲ្យធ្វើចរាចរណ៍ឬឃាំង ទុកយានយន្តរហូតដល់បង់បា្រក់ពិន័យដើម្បីធ្វើកាពិន័យតាមករណីដែលអ្នកបើកបរ បានប្រព្រិត្តល្មើសនិងបទប្បញត្តចរាចរណ៍ដូចខាងក្រោមៈ ១.-យាន្តជំនិះដែលអ្នកបើកបរកំពុងស្ថិតក្នុងភាពស្រវឹងដែលមានអត្រាជាតិ អាល់គុលចាប់ពីរ០.២៥មិលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៥ក្រាម ក្នុងមួយលិត្រឈាមឡើងទៅឬស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន។ ២.-យានជំនិះដែលអ្នកបើកបរប្រកែកមិនប្រកែកមិនឲ្យគេត្រួតពិនិត្យអត្រាជាតិ អាល់គុលគ្រឿងញៀន។ ៣.យានជំនិះដែលផ្ទុកទំនិញឬមនុស្សហួសកម្រិតកំណត់។ ៤.-យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរឬមានប័ណ្ណបើកបរមិនត្រឹមត្រូវតាម ប្រភេទយានជំនិះ។ ៥.-យានជំនិះដែលមានលក្ខណះបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្ករគ្រោះថា្នក់ ចរាចេណ៍។ ៦.-យានជំនិះដែលដែលមានផ្សែងខ្លាំងឬសំលេងខ្លាំងលើសពីរស្តង់ដាកំណត់ធ្វើ ឲ្យរំខានដល់អ្នកប្រើបា្រស់ផ្លូវផ្សេងទៀតឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។ ៧.-យានជំនិះដែលធ្វើចរាចរណ៍ដែលគ្មានផ្លាកលេខនិងប័ណ្ណសម្គាល់យានយន្ត រឺលិខិតអនុញ្ញាតិផ្សេងៗដើម្បីធ្វើចរាចរណ៍។ ៨.-យានជំនិះដែលផ្ទុកទំនិញឬអ្នកដំណើរនាំឲ្យបាំង ឬទើសទែងដល់អ្នកបើកបរ។ ៩.-យានជំនិះដែលចតធ្វើឲ្យរំខានឬនាំឲ្យមានគ្រោះថ្នាក់ដល់យានដ៍ទៃ ១០.-យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពីរ៧២ម៉ោង។ ១១.-ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខ័ណបច្ចេកទេស តាមពេលកំណត់ឬមិនបានជួសជុលយានតាមពេលកំណត់របស់ក្រសួងសាធារណកា និងដឹកជញ្ជូន។ មាត្រា៦៧.-មន្ត្រីនគរបាលចរាចរណ៍ត្រូវឃាត់យាន្តជំនិះដែលបង្ករគ្រោះថ្នាក់ ចរាចរណ៍ទុកនិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីធ្វើការវិនិច្ឆ័យចំពោះ អ្នកបើកបរដែលបានប្រើបា្រស់បទល្មើសចរាចរណ៍ដូចខាងក្រោមៈ
១.-យានជំនិះដែលពាក់ព័ន្ធនិងគ្រោះថ្នាក់ចរាចណ៍។ ២.-យានជំនិះដែលមានផ្លាកលេខឬប័ណ្ណសម្គាល់យានយន្តឬលិខិតអនុញ្ញាតិក្លែង ក្លាយ។ ៣.-យានជំនិះដែលផ្តុកទំនិញឬមនុស្សហួសកម្រិតកំណត់ទម្ងន់ហើយធ្វើឲ្យខូច ហេដ្ធារចនាសម្ព័ន្តផ្លូវស្ពានជាក់ស្តែង។ |
|||
អានតែមេរៀន |
|||
ការិយាល័យកណ្ដាល :ផ្ទះលេខ 209 ផ្លូវ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។ប្រអប់សំបុត្រលេខ ៖ 25452 ទូរសេ័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] វេបសាយ www.daithomii.com.kh ការិយាល័យទំនាក់ទំនងមតិ :ទស្សនាទំព័រសំណួរនិងចំលើយប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ ទូរស័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] | |||
|
|||
Copyright © : Daithom Alright Reserved Designed by: CITA |