|
Can't read Khmer? download khmerunicode here |
|||
សូមស្វាគមន៏មកកាន់ទំព័រមេរៀន | |||
អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > ទោសប្បញ្ញត្តិ
មាត្រា៦៩.-អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងរដ្ធប្បវេណី ចំពោះបទល្មើសដែលខ្លួនបានប្រពិត្តក្នុងការបើកបរយានជំនិះ។ -ការរំលោភលើរាងកាយ កិតិ្តយសសេក្តីថ្លៃថ្នូរ និងសមត្ថកិច្ចភ្នាក់ងារបស់ នគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ចត្រូវទទួលទោសតាមច្បាប់។ មាត្រា៧០.-កម្មសិទ្ធករឬអ្នកគ្រប់គ្រងយានជំនិះគ្រប់ប្រភេទត្រូវទទួលខុសត្រូវលើ ប្បវេណីក្នុងករណីមានគ្រោះថ្នាក់បណ្តាលឲ្យមានការខូចខាតដែលបង្ករឡើងដោយយានជំនិះដែលខ្លួនមានជាកម្មសិទ្ធឬគ្រប់គ្រង។ មាត្រា៧១.-គ្រប់បទល្មើសចរាចរណ៍ត្រូវបញ្ជូនទៅតុលាការលើកលែងតែបទល្មើស មានលក្ខណះជាបទលហុដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ឬដែលមានចែងក្នុង មាត្រា៦៤ឬអំពើល្មើសដែលទទួលការព្រមាន។ មាត្រា៧២.-មន្ត្រីភ្នាក់ងារនគរបាលដែលប្រើសិទ្ធអំណាចដោយរំលោភក្នុងករណីៈ -ដកហូតយកប័ណ្ណបើកបរ -ប័ណ្ណសម្គាល់យានយន្ត -ឃាត់ទុកយាន ត្រូវផ្តន្ទាទោស =៦ថ្ងៃ - ១ខែឬនិងពិន័យជាប្រាក់ា២៥.000៛- ២00.000៛។ -ក្នុងករណីបង្ខំទារបា្រក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់ឬទទួលបា្រក់ដោយ ប្រើបា្រស់សៀវភៅផាកពិន័យដែលលេខបញ្ជីមិនត្រឹមត្រូវ ឬ មិនចេញបង្កាន់ដៃបា្រក់ ពិន័យ -ផ្តន្ទាទោស = ១ឆ្នាំ-៣ឆ្នាំ -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។ -ចំពោះមន្ត្រីរាជការដល់ធ្វើការងារក្នុងការគ្រប់គ្រងសាលាបើកបរ ឬការងារចេញប័ណ្ណ បើកបរការងារចុះបញ្ជីការចេញប័ណ្ណយានយន្តហើយដែលបានប្រព្រិត្តផ្ទុយនិងមាត្រា៤០មាត្រាឬ ៤៨នៃមាត្រានេះ។ -ផ្តន្ទាទោស = ១ឆ្នាំ-៣ឆ្នាំ -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។ មាត្រា៧៣.-ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុកឬ ទុកជាមោឃះ ហើយសមីខ្លួនមិន ព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំណត់។ -ផ្តន្ទាទោស ពី ១ថ្ងៃ-៥ថ្ងៃ -ពិន័យជាបា្រក់ពី ៥.000៛-២៥.000 ៛។ មាត្រា៧៤.-ជនណាបើកបរដោលគ្មានប័ណ្ណបើកបរឬរយះពេលដែលប័ណ្ណបើកបរត្រូវ បានដកហូតព្យួរទុកឬចាត់ទុកជាមោឃះ។ -ផ្តន្ទាទោស ពី ៦ថ្ងៃ-១ខែ -ពិន័យជាបា្រក់ពី ២៥.000៛- ២00.000៛។
មាត្រា៧៥.-ជនណារារាំងការឃាត់យានជំនិះឬមិនព្រមបឈ្ឈប់យានជំនិះតាមការ បញ្ជារបស់នគរបាលមានសមត្ថកិច្ចឬប្រកែកមិនព្រមឲ្យធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ យានឬប្រកែកមិនព្រមដាក់ខ្លួនធ្វើតេស្តពិនិត្យជាតិអាល់កុលឬគ្រឿងញៀន។ -ផ្តន្ទាទោស ពី ៦ថ្ងៃ-១ខែ -ពិន័យជាបា្រក់ពី ២៥.000៛- ២00.000៛។ មាត្រា៧៦.-ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងមាន ជាតិអាល់កុលចាប់ពី០.៤០មិលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨ក្រាមក្នុង មួយលិត្រឈាមឡើងទៅ។ -ផ្តន្ទាទោស ពី ៦ថ្ងៃ-៦ខែ -ពិន័យជាបា្រក់ពី ២៥.000៛- ១ .000.000៛។ មាត្រា៧៧.-ជនណាបានប្រើប្រាស់ប័ណ្ណបើកបរប័ណ្ណសម្គាល់យាន ផ្លាកលេខ សម្គាល់យានឬ លិខិតអនុញ្ញាតិផ្សេងៗ ដោយដឹងថាជាវត្ថុក្លែងក្លាយ និង ជនក្លែង ប័ណ្ណបើកបរសម្គាល់យានឬ លិខិតអនុញ្ញាតិផ្សេងៗ ដើម្បីចរាចរណ៍យាន។ -ផ្តន្ទាទោស ពី ២ឆ្នាំ-៥ឆ្នាំ -ពិន័យជាបា្រក់ពី ៤.000.000៛- ១០.000.000៛។
មាត្រា៧៨.-ជនណាបានប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧសគ្គដល់ចរាចរណ៍ សាធារណះ។ -ផ្តន្ទាទោស ពី ១ខែ - ១ឆ្នាំ -ពិន័យជាបា្រក់ពី ២00.000៛- ២.000.000៛។ មាត្រា៧៩.-ជនណាប្រើប្រាស់យានជំនិះដោយគ្មានប័ណ្ណសម្គាល់យាននិងគ្មានផ្លាក លេខសម្គាល់យាន។ -ផ្តន្ទាទោស ពី ៦ថ្ងៃ - ១ខែ -ពិន័យជាបា្រក់ពី ២៥.000៛- ២00.000៛។ មាត្រា៨០.-ជនណាបើកបរបង្ករឲ្យមានរបួសដល់អ្នកដ៍ទៃដោយអចេតនាហើយ បណ្តាលឲ្យមានអសមត្ថភាពធ្វើការងារស្មើរឬ លើសពី៨ថ្ងៃ។ -ផ្តន្ទាទោស ពី ៦ថ្ងៃ - ១ឆ្នាំ -ពិន័យជាបា្រក់ពី ២៥.000៛- ២.000.000៛។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមា ក្នុងករណីដែលការប្រព្រិត្តបទល្មើសស្ថិតក្នុង ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមៈ ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬ មានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការ កំណត់។ ខ-ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី០.៤០មិលីក្រាម ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨0ក្រាមក្នុងមួយលិត្រឈាមឡើងទៅ។ គ-បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។ ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រួវ។ មាត្រា៨១.-ជនណាបើកបរបង្ករឲ្យមានរបួសដល់អ្នកដ៍ទៃបណ្តាលឲ្យពិការអចិន្ត្រ៍ ដោយអចេតនា។ -ផ្តន្ទាទោស ពី ១ឆ្នាំ-៣ឆ្នាំ -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមាក្នុងករណីដែលការប្រព្រិត្តបទល្មើសស្ថិតក្នុង ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមៈ ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការ កំណត់។ ខ-ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី០.៤០មិលីក្រាម ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨0ក្រាមក្នុងមួយលិត្រឈាមឡើងទៅ។ គ-បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។ ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួល ខុសត្រួវ។
មាត្រា៨២.-ជនណាបើកបរដោយបង្ករឲ្យស្លាប់ដល់អ្នកដ៍ទៃដោយអចេតនា។ -ផ្តន្ទាទោស ពី ១ឆ្នាំ-៣ឆ្នាំ -ពិន័យជាបា្រក់ពី ២.000.000៛- ៦.000.000៛។ ត្រូវផ្តន្ទាទោសដល់កម្រិតអតិបរមាក្នុងករណីដែលការប្រព្រិត្តបទល្មើសស្ថិតក្នុង ស្ថានភាពណាមួយក្នុងចំណោមស្ថានភាពខាងក្រោមៈ ក-បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការ កំណត់។ ខ-ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានជាតិអាល់កុលចាប់ពី០.៤០មិលីក្រាម ក្នុងមួយលីត្រខ្យល់ឬចាប់ពីរ០.៨0ក្រាមក្នុងមួយលិត្រឈាមឡើងទៅ។ គ-បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។ ឃ-រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួល ខុសត្រួវ។ មាត្រា៨៣.-ជនណាបើកបរដោយបង្ករឲ្យអ្នកដ៍ទៃមានរបួសពីការឬ ត្រូវស្លាប់ដោយ ចេតនាត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ័្ឌជាធរមាន។ មាត្រា៨៤.-កាសផ្ទុកទំនិញលើសកំណត់(រថយន្តដឹកទំនិញធុនធំ)។ មាត្រា៨៥.-ជនជាអណាព្យាបាលបណ្តាលឲ្យក្មេងមានអាយុតិចជាង៦ឆ្នាំដើរ រហេតរហូតលើផ្លូវថ្នល់បណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវផ្នែករដ្ធប្បវេណី។ មាត្រា៨៦.-ជនលែងសត្វដែលខ្លួនចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់បណ្តាឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវផ្នែករដ្ធប្បវេណី។ មាត្រា៨៧.-មន្ត្រីរាជកាដែលមិនបានអនុវត្តតាមមាត្រា៤៧នៃច្បាប់នេះត្រូវទទួល ទ័ណ្ឌកម្មតាមច្បាប់រដ្ធបាល។ មាត្រា៨៧.-បទលហុមាន៤ថា្នក់គិតតាមចំនួនទឹកបា្រក់ពិន័យអន្តរការណ៍ដោយគិត ទាំងការដកពិន្ទុដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះតាមកំរិតដូចខាងក្រោមៈ ១.បទលហុថ្នាក់លេខ១: ក-បើកបរដោយប្រើសញ្ញាសូរស៍ព្ទមិនត្រឹមត្រូវតាមបទប្បញ្ញត្តិ។ ខ-បើកបរដោយមិនពាក់ខ្សែក្រវ៉ាត់ការពារ ឬមួកការពារសុវត្ថិភាព។ គ-បើកបរដាក់ក្មេងតិចជាង១០ឆ្នាំជិះនៅកៅអីខាងមុខរថយន្តដោយគ្មាន មនុស្សចាស់ការពារឬ ដោយគ្មានពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព។ ឃ-អំពើរល្មើសនឹងចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩។ ង-ឈប់ ឬ ចតដោយរំលោភ ឬរំខាន។ ច-បើកបរដោយកុងទ័រល្បឿនមិនដំណើរការ។ ឆ-បើកបរហួសល្បឿនកំណត់ ចាប់ពី ១ទៅ ១៩គីឡូម៉ែតក្នុង១ម៉ោង។ ជ-ប្រើទូរស័ទ្ទគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ។ ឈ-អំពើរល្មើសនឹងមាត្រា១៥។ -ត្រូវពិន័យ = ៣.០០០៛ (សំរាប់ម៉ូតូនិងយានយន្តកង់បី) = ៥.០០០៛ (សំរាប់រថយន្តធុនស្រាល) =scrolldoc.document.height*-1) scrolldoc.top-=10 temp=setTimeout("down()",50) } function clearup(){ if (window.temp2) clearInterval(temp2) } function cleardown(){ if (window.temp) clearInterval(temp) } |
|||
អានតែមេរៀន |
|||
ការិយាល័យកណ្ដាល :ផ្ទះលេខ 209 ផ្លូវ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។ប្រអប់សំបុត្រលេខ ៖ 25452 ទូរសេ័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] វេបសាយ www.daithomii.com.kh ការិយាល័យទំនាក់ទំនងមតិ :ទស្សនាទំព័រសំណួរនិងចំលើយប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ ទូរស័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] | |||
|
|||
Copyright © : Daithom Alright Reserved Designed by: CITA |