|
Can't read Khmer? download khmerunicode here |
|||
សូមស្វាគមន៏មកកាន់ទំព័រមេរៀន | |||
អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ មាត្រា ៣២. ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬ សញ្ញាបញ្ជាររបស់ភ្នាក់ងារចរាចរណ៍។ ថ្មើរជើងត្រូវអនុវត្តដូចខាងក្រោមៈ ១-ហាមប្រើប្រាស់ទ្រូងផ្លូវបើនៅសងខាងទ្រូងផ្លូវមានចិញ្ចើមផ្លូវ ឬជាយផ្លូវដែលជាកន្លែងបម្រុងទុកឲ្យថ្មើរជើងទៅមក។ ២-អនុញ្ញាតឲ្យប្រើប្រាស់ទ្រូងផ្លូវ បើចិញ្ចើមផ្លូវ ឬជាយផ្លូវគ្មានលទ្ធភាពឲ្យថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរឲ្យកៀកជិតចិញ្ចើមផ្លូវតាមទិសចរាចរណ៍។ ៣-គ្រប់ថ្មើរជើងដែលមានបំណងឆ្លងកាត់ទ្រូងផ្លូវ មិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។ ថ្មើរជើងត្រូវឆ្លងកាត់តាមគំនូសសញ្ញាសម្រាប់ថ្មើរជើង បើសិនជាមានគំនូសសញ្ញាសម្រាប់ថ្មើរជើងនៅជិតនោះ។ -ហាមក្មេងអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។ មាត្រា ៣៣. ក្បួនដង្ហែត្រូវហែនៅអែបទ្រូងផ្លូវខាងស្តាំតាមទិសចរាចរណ៍។ មាត្រា ៣៤. ហាមលែងសត្វ អោយដើររហេតរហូតលើផ្លូវថ្នល់។
|
|||
អានតែមេរៀន |
|||
ការិយាល័យកណ្ដាល :ផ្ទះលេខ 209 ផ្លូវ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។ប្រអប់សំបុត្រលេខ ៖ 25452 ទូរសេ័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] វេបសាយ www.daithomii.com.kh ការិយាល័យទំនាក់ទំនងមតិ :ទស្សនាទំព័រសំណួរនិងចំលើយប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ ទូរស័ព្ទលេខ +855 98 883 333 អ៊ីម៉ែល [email protected] | |||
|
|||
Copyright © : Daithom Alright Reserved Designed by: CITA |