សូមទំនាក់ទំនងយើងតាមរយៈអស័យដ្ឋាន ផ្ទៈលេខ ៖ :200Eo ផ្លូវ ព្រះសីហនុ ទូរស័ព្ទលេខ: 023 223 968 012 545 218                                                                      
 Can't read Khmer? download khmerunicode here
សូមស្វាគមន៏មកកាន់ទំព័រមេរៀន  

អ្នកគឺស្ថិតនៅ : ទំព័រដើម > II. ច្បាប់ចរាចរផ្លូវគោក > អ្នកបើកបរយាន្តជំនិះ

មាត្រា១៧. ល្បឿនបើកបរៈ
   ១- ល្បឿនបើកបរសំរាប់យាន្តជំនិះទូទៅៈ
     ក-នៅក្នុងទីប្រជុំជនៈ
        - ល្បឿនអតិបរមា ៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំពោះទោចក្រយានយន្ត និង ត្រីចក្រយានយន្ត
        - ល្បឿនអតិបរមា៤០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តគ្រប់ប្រភេទ
     ខ-នៅក្រៅទីប្រជុំជនៈ
        - ល្បឿនអតិបរមា៦០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តគ្មានសណ្តោង​រឺម៉ក
        - ល្បឿនអតិបរមា៧០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តដឹកទំនិញដែល​មានទម្ងន់ >= ៣.៥តោន
        - ល្បឿនអតិបរមា៩០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តផ្សេងទៀត។

   ២- ល្បឿនបើកបរសំរាប់យានជំនិះដឹកវត្ថុធាតុមានគ្រោះថ្នាក់ៈ
     ក-នៅក្នុងទីប្រជុំជនៈ
        - ល្បឿនអតិបរមា៣០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះទោចក្រយានយន្ត និត ត្រីចក្រយានយន្ត
        - ល្បឿនអតិបរមា៤០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តគ្រប់ប្រភេទ
     ខ-នៅក្រៅទីប្រជុំជនៈ
        - ល្បឿនអតិបរមា៦០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តុមានហ្វ្រាំង ABS
        - ល្បឿនអតិបរមា7០ គីឡូម៉ែត្រក្នុងមូយម៉ោងចំពោះរថយន្តធំមានហ្វ្រាំង ABS.

   ៣-ល្បឿនមានសម្រាប់យានយន្តបើកបរលើផ្លូវយន្តបថៈ ១០០គីឡូម៉ែត្រក្នុង​មួយម៉ោងចំពោះរថយន្តគ្រប់ប្រភេទ
    - យានយន្តមានអាទីភាពៈ មិនកំណត់ល្បឿន។

មាត្រា១៨. ការបន្ថយល្បឿន
   ការបើកបរត្រូវបន្ថយល្បឿនសមស្រប ក្នុងករណីដូចខាងក្រោមៈ
     ១-នៅពេលជៀសគ្នាលើផ្លូវចង្អៀត។
     ២-នៅពេលជៀស ឬ ជែងរថយន្តដឹកជញ្ជូនអ្នកដំណើរ ឬរថយន្តដឹកជញ្ជូន​កុមារដែលកំពុងឈប់ ដាក់អ្នកដំណើរ ឬកុមារឡើងចុះ។
     ៣-ពេលទៅជិតដល់ស្ពាន ឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។
     ៤-នៅពេលអាកាសធាតុមិនល្អ ដែលមិនអាចមើលឃើញបានឆ្ងាយ​និងច្បាស់។
     ៥-នៅពេលប្តូរទិសចរាចរណ៍។
     ៦-នៅត្រង់ផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល។
     ៧-នៅពេលជិតដល់ទូលខ្ពស់ ឬពេលចុះចំណត។
     ៨-នៅពេលជៀស ឬជែង ក្បួនយានកំពុងឈប់ ឬនៅពេលជៀស ឬជែងក្បួន​ដង្ហែផ្សេងៗ។
     ៩-នៅពេលមានវត្ថុច្រងេងច្រងាង ឬ មានផ្ទះសង់ច្រើនកៀកជាប់ទ្រូងផ្លូវ។
     ១០-ក្នុងគ្រប់ករណី ដែលមានផ្លាកសញ្ញាអោយបន្ថយល្បឿន ឬសញ្ញាគ្រោះ​ថ្នាក់។
     ១១-កាលណាមានយានជំនិះរបស់នគរបាល​ យោធា ឬអាវុធហត្ថ យានពន្លត់​អគ្គីភ័យ យានសង្រ្គោះ របស់មន្ទីពេទ្យ និងយានយន្តមានបន្លឺសូរស័ព្ទ ឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿនហើយបើក​អែបមកខាង​ស្តាំ បើចាំបាត់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបានដើម្បីសំរូល​អោយ​ផ្លូវឲ្យយានទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព។
     ១២-នៅកន្លែងមានសាលារៀនដែលមានទីតាំងស្ថិតនៅក្បែរ​ផ្លូវមិនលើសពី ៥០ម៉ែត្រ។

មាត្រា ២៣. ការឆ្លងកាត់ផ្លូវរថភ្លើងៈ
     ១-អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
     ២-នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង មានដាក់របារ ឬបាំង អ្នកបើកបរមិនត្រូវបរចូលនៅទីនោះ នៅ​ពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។
     ៣-នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើង ពុំមានរបារ ឬរបាំង ឬផ្លាកសញ្ញា ឬភ្លើងសញ្ញា អ្វីទាំងអស់អ្នក​បើកបរអាចបើកបរកាត់ទីនោះបាន លុះត្រាជឿជាក់ថាពុំមានរថភ្លើងណាមួយមកដល់ឡើយ។
     ៤-នៅកន្លែងមានឆ្មាំ នៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់បញ្ជាឆ្មាំ ហើយមិនត្រូវបង្កឲ្យ​មានឧបសគ្គដល់ការបិតបើករបារ ឬរបាំងឡើយ។
     ៥-កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវឈប់ជាបន្ទាន់ ដើម្បីធ្វើអោយ​រថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ ត្រូវរកវិធីទប់់ស្កាត់ហ្វូងសត្វពាហនៈ កុំឲ្យឆ្លង​កាត់ផ្លូវរថភ្លើងជាដាច់ខាត។
     ៦-កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូប ត្រូវឈប់យ៉ាងតិច២ម៉ែត្រ ពីរបាំង ហើយបើគ្នានរបាំង មិនត្រូវឈប់តិចជាង ៥ម៉ែត្រ ពីផ្លូវរថភ្លើងឡើយ។

មាត្រា ២៤. ការឈប់ និងការចត នៅលើផ្លូវថ្នល់ៈ
     ១-គ្រប់យានជំនិះដែលឈប់ ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗ ដែលកំពង់ធ្វើ​ចរាចរណ៍។
     ២-នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ ឬចតតាមទិសដៅដែលខ្លួនកំពុងធ្វើចរាចរណ៍ដោយ​អនុវត្តន៍តាមបទប្បញ្ញត្តិដូចខាងក្រោមៈ
         -ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរត្រូវ ចតឬឈប់ ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន​
         -ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្តាំ ឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែង​តែ​មានផ្លាកសញ្ញាផ្ទុយ។
មាត្រា ២៦. ការផ្លាស់ប្តូរទិសដៅៈ
     - មុននឹងផ្លាស់ប្តូរទិសដៅនៃយានរបស់ខ្លួនដូចជា ក្នុងការបត់ឆ្វេង ឬបត់ស្តាំ ពេលប្តូរគន្លងផ្លូវ ពេលអែបខាងដើម្បីឈប់​ ឬចត អ្នកបើកបរត្រូវបន្ថយល្បឿន និងត្រូវជឿជាក់ជាមុនថា​មិនបណ្តាល​ឲ្យមានគ្រោះថ្នាក់ ហើយត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដ៏ទៃ ដែលកំពុង​ប្រើប្រាស់ផ្លូវនោះដែរ។
     - មុនពេលចេញដំណើរពីចំនត អ្នកបើកបរត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និង គ្រប់គ្រាន់ជា ដំណឹង​ដល់អ្នកដ៏ទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយត្រូវជឿជាក់ថាការចេញដំណើររបស់យានយន្ត គ្នានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃឡើយ។ លើកលែងតែមានបញ្ជារបស់នគរបាល​ចរាចរណ៍ ឬគំនូសសញ្ញា ចរាចរណ៍នៅលើ ទ្រូងផ្លូវក្នុងការបត់ឆ្វេង បត់ស្តាំ បត់ត្រឡប់ក្រោយ ឬ​ថយក្រោយអ្នកបើកបរត្រូវគោរពតាមការនែនាំដូចខាងក្រោមៈ
     ១-ការបត់ឆ្វេងៈ
        - មុននឹងធ្វើការបត់ឆ្វេង ត្រូវក្រឡេកមើលក្រោយតាមកញ្ចក់មើលក្រោយ ពិសេសតាមកញ្ចក់ ខាងឆ្វេង ដើម្បីឲ្យដឹងទីតាំង និងចលនាចរាចរណ៍នៅពីខាងក្រោយ។
        - ត្រូវធ្វើសញ្ញាប្តូរទិសទៅខាងឆ្វេងឲ្យបានចម្ងាយគ្រប់គ្រាន់ ពីកន្លែងដែលត្រូវបត់ និងបន្ថយ​ល្បឿនហើយបើគ្មានឧបសគ្គអ្វីទេ ត្រូវបើអែបគំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។
        - នៅពេលរៀបនឹងបត់ឆ្វេង ត្រូវមើលឆ្វេង ស្តាំ និងមើលឆ្វេងម្តងទៀត ពិសេសមើលចរាចរណ៍​យានមកពីទិសផ្ទុយ។ បើផ្លូវទំនេរត្រូវបត់ដោយប្រុងប្រយ័ត្ន ពិសេសចំពោះថ្មើរជើងដែលកំពុងឆ្លង​កាត់។ បើផ្លូវមិនទំនេរត្រូវរង់ចាំដោយទុកឲ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ និងមកពីទិស​ខាងស្តាំទៅមុន។
        - ការបត់ឆ្វេងត្រូវធ្វើតាមបែបសៀរស្តាំ គឺបត់ពីក្រោយចរាចរណ៍យានមកពីទិសផ្ទុយ លើកលែងតែ​មានការណែនាំពីនគរបាលចរាចរណ៍។
មាត្រា ២៧. នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្តដូចខាងក្រោមៈ
     ១-គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ ឬរៀបនឹងឆ្ងកាត់​នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
     ២-នៅត្រង់កន្លែងផ្លូវប្រសព្វ ឬនៅជិតកៀកផ្លូវប្រសព្វ អ្នកបើកបរត្រូវហាមឃាត់ ក្នុងការធ្វើឲ្យ អាក់ខាន ឬរាំងស្ទះដល់ថ្មើរជើង ដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ ទោះជាគ្មានគំនូសសញ្ញា សម្រាប់ថ្មើរ​ជើងឆ្លងកាត់ក៏ដោយ។
     ៣-ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលមានភ្លើងសញ្ញា​ចរាចរណ៍ ឬមានភ្នាក់ងារ​បញ្ជាចរាចរណ៍នៅទីនោះ ទោះជាមានភ្លើងពណ៌បៃតង ឬ មានបញ្ជាភ្នាក់​ងារឲ្យទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឲ្យរំខាន ឬធ្វើឲ្យស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់​នៅលើគំនូសសញ្ញាថ្មើរជើងឆ្លងកាត់ឡើយ។  ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផ្សេងទៀត ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់ អ្នកបើកបរត្រូវបន្ថយល្បឿនបើចាំបាច់ត្រូវឈប់​ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងឆ្លងកាត់រូចរាល់សិន។
     ៤-ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វ ដែលគ្មាន ភ្លើងសញ្ញា​ចរាចរណ៍ ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នកបើកបរត្រូវ​បន្ថយល្បឿន ឬបើចាំបាច់ត្រូវ​ឈប់ដើម្បីផ្តល់សិទ្ធិឲ្យថ្មើរជើងដែលកំពុងឆ្លងកាត់ ឬរៀបនឹងឆ្លងកាត់ទៅមុន។

Up | Down | Top | Bottom
អានតែមេរៀន

ការិយាល័យកណ្ដាល :

ផ្ទះលេខ 209 ផ្លូវ​ 358 សង្កាត់ទួលស្វាយព្រែ ខ័ណ្ឌចំការមន។
ប្រអប់សំបុត្រលេខ ៖ 25452
ទូរសេ័ព្ទលេខ +855 98 883 333
អ៊ីម៉ែល [email protected]
វេបសាយ www.daithomii.com.kh

ការិយាល័យទំនាក់ទំនងមតិ :

ទស្សនាទំព័រសំណួរនិងចំលើយ
ប្រសិនបើលោកអ្នកមានសំណួររឺមតិយោបល់ផ្សេងៗ
ទូរស័ព្ទលេខ +855 98 883 333
អ៊ីម៉ែល [email protected]

ទំព័រ តភ្ចាប់:

​ភ្ចាប់ទៅកាន់ វិទ្យុយើង
ស្វែងរកប័ណ្ណបើកបរតាមID
មើលឈ្មោះប្រលង
Copyright © : Daithom Alright Reserved Designed by: CITA